កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ ឌុ​ច​

ឈ្មោះ​នៅក្នុង​បញ្ជី​អាត្រា​នុ​កូ​ល​ដ្ឋា​ន​របស់ ឌុ​ច គឺ កាំ​ង ជាវ ។ ក្រោយមក ឪពុក​របស់គាត់​បាន​ប្តូរ​ទៅជា យឹម គាវ វិញ ព្រោះ​ហោរា​ទាយ​ថា ឈ្មោះ​នេះ​មិនមាន​សំណាងល្អ​ទេ ។ ឈ្មោះ កាំ​ង ជាវ មានន័យថា “​ស្ពឹក ចាស់គំរិល​” ។​

ឌុ​ច នៅតែ​មិន​ពេញចិត្ត​នឹង​ឈ្មោះ​ថ្មី​នេះ​ដដែល ។ ហេតុដូច្នេះ ពេលដែល​គាត់​មាន​អាយុ​១៥ ឆ្នាំ គាត់​បានស្នើ​សុំ​ទៅ​ឪពុក​របស់គាត់​ឱ្យ​ប្តូរ​ជាថ្មី​មួយទៀត​ទៅជា កាំ​ង ហ្កេ​ច​អ៊ា​វ វិញ ។ ឆ្លៀតឱកាស​នោះ​ផងដែរ ឌុ​ច​ក៏បាន​កែប្រែ​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់គាត់​ដោយ​បន្ថយ​អាយុ​បី​ឆ្នាំ ព្រោះ​អាយុ​ពិត​របស់គាត់​ចាស់​ពេក​មិនអាច​ចុះឈ្មោះ​ចូលរៀន​បាន ។ ដូច្នេះ អត្តសញ្ញាណ​ថ្មី​របស់គាត់​គឺ កាំ​ង ហ្កេ​ក​អ៊ា​វ កើត នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​១៩៤៥ ។​

ទូទាំង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាំ​ង ហ្កេ​ច​អ៊ា​វ ត្រូ​ច​បាន​ស្គាល់​ជាទូទៅ​ថា ឌុ​ច ។ ឈ្មោះ​នេះ​ត្រូវបាន​ប្រើប្រាស់​រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​៨០ នៅពេលដែល​ឈ្មោះ​របស់គាត់​ត្រូវ​ប្តូរ​ទៅជា ហង់ ពិន វិញ ។ ឌុ​ច គឺ​កូនច្បង និង​ជា​កូនប្រុស​ទោល ក្នុងចំណោម​បងប្អូន​ប្រាំ​នាក់ ។ គាត់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ឪពុក ម្តាយ​របស់គាត់ និង​ជាមួយ​បងប្អូន​របស់គាត់ ។ គាត់​ប្រាប់ថា គាត់​ឧស្សាហ៍​ឈឺ​ណាស់​កាល​គាត់​នៅ​ពី​តូច ។ វា​ជា​ជំងឺ​ដែល​គាត់​ហៅថា ជំងឺ​បង្កឡើង​ដោយ​ភាពក្រីក្រ និង​ជំងឺ​នៅ​ជនបទ ។ គាត់​ចូលរៀន​យឺត​ក្រោយ​អាយុ​កំណត់ គឺ​នៅ​អាយុ​៩​ឆ្នាំ ដោយសារ​គាត់​ជា​សិស្ស​ល្អ​ពោរពេញ​ទៅដោយ​ការ​កោតក្រែង និង​សេចក្តី​គោរព ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ អ្នកគ្រូ គាត់​បានបញ្ចប់​ការសិក្សា​របស់គាត់​ជា​បន្តបន្ទាប់​នៅ​អនុវិទ្យាល័យ កំពង់ធំ នៅ​វិទ្យាល័យ​សៀមរាប និង​បន្ទាប់មក​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្រុងភ្នំពេញ ដែលជា​កន្លែង​គាត់​ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​១៩៦៤ ។​

យោងតាម សៀវភៅ “​សម្លេង​ពី​មន្ទីរ​ស​-២១” របស់​សាស្ត្រាចារ្យ​ដេវីដ ឆេន​ល័​រ បានឱ្យដឹងថា ម្តាយ​របស់ កាំ​ង ហ្គេ​ក​អ៊ា​វ កាលពី​ឆ្នាំ​១៩៨០ បានឱ្យដឹងថា ខួរក្បាល​របស់​កូនប្រុស​របស់គាត់​គឺ “​ជាប់​នឹង​សៀវភៅ​ជានិច្ច​” ។ ក្រោយមក ឌុ​ច បាន​ទៅ​រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្រោម​ការជួយជ្រោមជ្រែង​ពី​អ្នកមាន ឥទ្ធិពល​ម្នាក់ ។ ក្នុងការ​ប្រលង​បាក់​ឌុប​ទូទាំងប្រទេស​នៅក្នុង​ឆ្នាំ​១៩៥៦ កាំ​ង ហ្គេ​ក​អ៊ា​វ បាន​ជាប់​លេខ​ពីរ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា ។ មិត្ត​រួម​ថ្នាក់​របស់ កាំ​ង ហ្គេ​ក​អ៊ា​វ ម្នាក់​បាន​រំឭក​ឡើងវិញ​ថា ក្នុងសម័យ​នោះ កាំ​ង ហ្គេ​ក​អ៊ា​វ គឺជា​យុវជន​វ័យក្មេង​ដែល​ប្រកាន់ខ្ជាប់​នូវ​ភាព​ឧស្សាហ៍​ព្យាយាម ដោយ​ពុំមាន​អារម្មណ៍​ទៅលើ​ការកម្សាន្ត​អ្វី​ផ្សេង ឬ​លើ​បញ្ហា​យោ​បាយ​ទាល់តែសោះ​។​

ពីរ​-​បី​ឆ្នាំ​បន្ទាប់មកទៀត កាំ​ង ហ្គេ​ក​អ៊ា​វ បាន​ចាប់យក​អាជីព​ជា​គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា នៅ​វិទ្យាល័យ​កំពង់ធំ ។ សិស្ស​ម្នាក់​ក្នុងចំណោម​អតីត​សិស្ស​របស់ កាំ​ង ហ្គេ​ក​អ៊ា​វ ទាំងអស់ ក្រោយមក បាន​រំឭកថា “​កាំ​ង ហ្គេ​ក​អ៊ា​វ ត្រូវបានគេទទួលស្គាល់​ចំពោះ​ភាពច្បាស់លាស់​នៅក្នុង​ការបង្រៀន ហាក់បីដូចជា​គាត់​ផ្តិត​ចម្លង​នូវ​អត្ថបទ​ទាំងមូល​ចេញពី​ខួរក្បាល​របស់គាត់ ដាក់​នៅលើ​ក្តារ ខៀន​” ។ សហការី​ម្នាក់​ដែល​រួម​អាជីព​ជា​គ្រូបង្រៀន​ផ្នែក​ជីវវិទ្យា​នៅឯ​វិទ្យា​ល័ យ​នោះដែរ គឺជា​មនុស្ស​ម្នាក់​ដែលមាន​រូបរាង​ខ្ពស់ស្រឡះ​ជាងគេ​ឈ្មោះ ម៉ម ណៃ (​ហៅ ចាន់​) ។ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក នៅពេលដែល​បុរស​ទាំងពីរ​នេះ​បាន​ក្លាយជា​សមាជិក​នៃ​ប​ក្សក​ម្មុយ​និ​ស្ត កម្ពុជា កាំ​ង ហ្គេ​ក​អ៊ា​វ បាន​ហៅ ម៉ម ណៃ មក​ធ្វើជា​ប្រធាន​អង្គភាព​សួរចម្លើយ​នៅឯ​គុក​នៃ​មន្ទីរ​ស​-២១ ។ កាំ​ង ហ្គេ​ក​អ៊ា​វ និង ម៉ម ណៃ ត្រូវ​បានដឹង​តាមរយៈ​ឯកសារ​ដែល​បាន​បន្សល់ទុក​ថា​ជា​គ្រូបង្រៀន​ដែលមាន លក្ខណៈសម្បត្តិ​ឈ្លាសវៃ ម៉ឺងម៉ាត់​និង​បាន​លះបង់​ទាំងស្រុង​ទៅលើ​ការងារ ។ លក្ខណៈ​ទាំងពីរ​នេះហើយ​ដែល​អ្នក​ទាំង​ពីរបាន​ពាំនាំ​ជាមួយនឹង​ខ្លួន​ទៅ បម្រើ​គោលដៅ​ផ្សេង នៅពេលដែល​អ្នក​ទាំងពី​រ​ធ្វើការ​ជាមួយគ្នា​នៅក្នុង​គុក ។​

ក្នុង​ឆ្នាំ​១៩៦៤ កាំ​ង ហ្គេ​ក​អ៊ា​វ បានទទួល​តំណែង​នៅ​វិទ្យាស្ថាន​គរុកោសល្យ​បន្ទាប់ពី់ សុន សេន ចាក​ចេញទៅ ។ យោងតាម​សម្តី​របស់លោក នេ​ត ប៊ុន​អន ដែលជា​មិត្ត​រួម​ថ្នាក់​របស់ កាំ​ង ហ្គេ​ក​អ៊ា​វ នៅឯ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ យុវជន​វ័យក្មេង​ដែល​ពូកែ​ខាង​គណិតវិទ្យា​រូបនេះ​ត្រូវបាន​អូសទាញ​ឆ្ពោះទៅ រក​លទ្ធិ​កុ​ម្មុយ​និ​ស្ត​ដោយ​និស្សិត​មួយក្រុម​ដែល​បាន​ចូលមក​សិក្សា អក្សរសាស្ត្រ​ខ្មែរ នៅឯ​សា​លក​វិទ្យាល័យ​ភ្នំពេញ ។ នៅឯ​សាកលវិទ្យាល័យ កាំ​ង ហ្គេ​ក​អ៊ា​វ មានការ​ចាប់អារម្មណ៍ និង​ទទួល​ការអប់រំ​នយោបាយ​ដោយ​បុរស​ស្ត្រី​វ័យក្មេងៗ​ដែល​សម្បូរ​ណ៍​ទៅដោយ ទស្សនៈ​និង​ការយកចិត្តទុកដាក់​ដ៏​ស្រួចស្រាល​ទៅលើ​ឥទ្ធិ​កុ​ម្មុយ​និ​ស្ត ។ កាំ​ង ហ្គេ​ក​អ៊ា​វ មើលឃើញថា បុរស​ស្ត្រី​វ័យក្មេង​ទាំងនោះ នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​ចិន នៅក្នុង​អំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​បន្ត​ពី​របប​នេះ​ទៅទៀត ។​មានអានត… – See more at: http://library.cen.com.kh/library/read_online_html?token=MTZiZDJhMjAxNTMyMGJjMTEwMGNiNTM4MDUwMzlh#sthash.dov1Dwzv.dpuf

Leave a comment