ប្រវតិ្តប៉ារ៉ាក់អូប៉ាម៉ាប្រធានាធិបតីអាមេរិច

ប៉ារ៉ាក់អូបាម៉ា ប្រធានាធិបតីសែ្បកខ្មៅដំបូងរបស់អាមេរិក(First Black President of American)
ឪពុកលោកប៉ារ៉ាក់អូបាម៉ាបានរៀបការនៅថៃ្ងទី០២កុម្ភះ១៩៦១ប៉ុន្តែ
បានលែងលះគ្នាខណះពេលលោកបារ៉ាក់អូបាម៉ាមានអាយុ២ឆ្នាំ។តែជាអកុសលឪពុកលោក
បានលាចាកលោកក្នុងឆ្នាំ១៩៦២ដោយសារគ្រោះថ្នាក់ចរាចរខណះពេលដែលឪពុករបស់គាត់
បានជួបរូបលោកតែម្តងគត់នៅប្រទេសកេនយ៉ា។ម្តាយរបស់គាត់បានរៀបការជាមួយបុរស
ម្នាក់ទៀត។បន្ទាប់ពីរៀបការរួចមករូបលោកនិងម្តាយរបស់លោកបានទៅរស់នៅប្រទេស
ឥណ្ឌូនេសីក្នុងឆ្នាំ១៩៦៧។លោកបានសិក្សានៅទីនោះរហូតដល់អាយុ១០ឆ្នាំ។លោកត្រលប់
មករស់នៅជាមួយជីតានៅរដ្ឋហាវ៉ៃដើម្បីបន្តការសិក្សា។ចំនែកម្តាយរបស់លោកមករស់នៅជា
មួយលោកបានប្រហែល២ទៅ៣ឆ្នាំដែរនៅក្នុងឆ្នាំ១៩៧២ហើយម្តាយក៏ត្រលប់ទៅឥណ្ឌូនេសីវិញ
ដោយសារនឹកប្តីរបស់គាត់និងការងារនៅទីនោះ។ក្នុងឆ្នាំ១៩៩៤ម្តាយរបស់លោកបានមករស់នៅ
ជាមួយគាត់រហូតដល់ឆ្នាំ១៩៩៥ហើយក៏បានស្លាប់ដោយសារជំងឺមហារីក។លោកបានបព្ចាប់
ការសិក្សានៅរដ្ឋហាវ៉ៃហើយបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរដ្ឋឡូសអែនជឺឡេស។
លោកបានសិក្សានៅទីនោះបានរយះពេល២ឆ្នាំ។ហើយបានបន្តការសិក្សានៅសកលវិទ្យាល័យ
កូឡុំបីផែ្នកវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ។
លោកបានទទួលថ្នាក់បរិពាបត្រ័ ហើយក៏ធើ្វការឲក្រុមស្រាវជ្រាវមួយ
New York public interest Research Group.លោករស់នៅទីក្រុងញូវយ៉កបាន៤ឆ្នាំក៏
ផ្លាស់ប្តូរទៅសីកាហ្គោនៅទីនោះលោកធើ្វជានាយកDCP។
នៅទីនោះលោកទទួលកំរ៉ៃបាន៦មឺនទៅ៤សែនដុល្លារក្នុង១ឆ្នាំ។
ក្រៅពីការងារនេះលោកក៏បានធើ្វការឲទីប្រឹក្សាវិទ្យាស្ថាននិងមូលិធិ។
នៅពាក់កណ្តាលឆ្នាំ១៩៨៨លោកមានឪកាសធើ្វតំណើរទៅកាន់ប្រទេសអឺរ៉ុបនិង
ទៅលេងស្រុកកំណើតឪពុកលោកបាន៥សបា្តហ៏ដោយ
នៅទីនោះលោកបានជួបជាមួយសាច់ញាតិជាច្រើនជាលើកតំបូងនៃជីវិតរបស់លោក។
លោកបារ៉ាក់អូបាម៉ាបានបន្តការសិក្សាក្នុងឆ្នាំ១៩៨៨
ដោយនៅក្នុងពេលការសិក្សានោះរូបលោកបានសរសេរ
សៀវភៅជាច្រើនដែលទាក់ទងទៅនឹងច្បាប់បានធើ្វឲវិទ្យាល័យច្បាប់នេះទទួលស្គាល់ស្នា
ដៃហើយលោកបានសរសេរសៀវភៅជាច្រើនទៀត
ដែលទាក់ទងនឹងតំណើរជិវិតលោកនិងសុបិន្តឪពុកម្តាយរបស់លោក។នៅឆ្នាំ១៩៩២
លោកបានក្លាយជាគ្រូបង្រៀនផែ្នកច្បាប់នៅសាកវិទ្យាល័យសីកាហ្គោ។
នៅពេលនោះហើយដែលលោកត្រូវបានអ្នកមានមុខមាត់ជាច្រើនស្គាល់ហើយចេះតែណែ
នាំអោយ លោកឈរឈ្មោះជាតំណាងរាស្ត្រ។ជិវិតរបស់លោកកាន់តែផ្លាស់ប្តូរជាបន្តបន្ទាប់
និងទទួលជោគជយ័ដ៏ខ្ពង់ខ្ពស់ក៏ដោយសារការខិតខំប្រឹងបែ្រងក្នុងឆាកជិវិតដែលរស់នៅក្នុង
នាមជាកេ្មងគ្មានឪពុកចិព្ចិាមបីបាច់ថែរក្សាដូចគេនិងបូកផ្សំ
ជាមួយនឹងអត្តចរិតសុភាពរាបសាចេះជួយអ្នកដ៏ទៃនិងធើ្វឲគេមានអារម្មណ៏ជឿជាក់។
លោកបានរៀបការជាមួយលោកស្រីមីឈែលរ៉ូបីនសុនដែលបានជួបគ្នាក្នុងឆ្នាំ១៩៨៩
ដែលពេលនោះលោកជានិសិត្សច្បាប់និងជាបុគ្គលិកច្បាប់
ដែលមានលោករ៉ូបីសុនជាអ្នកគ្រប់គ្រង។ដោយសារការមើលឃើញរបស់ទងើ្វរបស់លោកធើ្វអោយ
លោកសុននិងកូនស្រីរបស់គាត់មីឈែលមានការពេញចិត្តជាខ្លាំង។បន្ទាប់មកលោកក៏បានភ្ចាប់ពាក្យនៅឆ្នាំ១៩៩១
និងលោកស្រីមីឈែលហើយបានរៀបការនៅថ្ងៃ០៣តុលា១៩៩២។ហើយបានរួមរស់ជាមួយគ្នា
បានកូនស្រីពីរនាក់១ឈោ្មះMalia Ann កើតក្នុងឆ្នាំ១៩៩៨និងទី២ឈោ្មះNatashaកើតក្នុងឆ្នាំ២០០១
។នៅឆ្នាំ២០០៥ក្រុមគ្រួសាររបស់លោកបានផា្លស់ប្តូរទៅរស់
នៅសីកាហោ្គនៅផ្ទះមួយខ្នងដែលមានតំលៃ១លាន៦សែនដុល្លារ។ចាប់តាំងពីចាប់ដៃគ្នាមក
គាត់ខិតខំប្រឹងប្រែងធើ្វការទាំងប្តីទាំប្រពន្ឋនិងបានបើក
ក្រុមហុនជាមួយមិតិ្តភ័ក្តិព្រមទាំងបងើ្កតនូវមូលនិធិផងដែរ។កាលពីខែធ្នូ២០០៧ទស្សនវដ្តីក្នុងស្រុកបានប្រកាសថា
លោកអូបាម៉ាមានលុយ១.៣លានដុល្លារអាមេរិកដោយនៅក្នុងនោះបូកផ្សំជាមួយនឹងលុយពីការរកសីអចលន
ទ្រព្យនិងបានមកពីការលក់សៀវភៅរបស់
រូបលោកដែលបាននិពន្ឋឡើង។លោកមានបងប្អូន៧នាក់ទៀតដោយ៦នាក់ដែលជាកូនរបស់ឪពុកលោកជាមួយ
ប្រពន្ឋក្រោយដែលរស់នៅប្រទេសកេនយ៉ា
និងប្អូនស្រីម្នាក់គឺនាងMaya Soetoi-Ng គឺជាកូនស្រីរបស់ម្តាយលោកជាមួយប្តីទីពីរដែលនៅឥណ្ឌូនេសី។
ចំណែកយាយរបស់លោកត្រូវជាម្តាយរបស់រូបលោកនោះទើបតែស្លាប់កាលពីថ្ងៃ២វិចិ្ជកា២០០៨គឺមុនពេលរូបលោ
កបានជាប់ឈ្មោះជាប្រធានាធិបតីនេះ។នៅក្នុងសុបិន្តរបស់លោកចង់ឲប្រវតិ្តក្រុមគ្រួសារ
របស់ម្តាយក្លាយជាជនជាតិអាមេរិកនិងចង់អោយ សាច់ញាតិជិតឆ្ងាយមករស់នៅជួបជុំគ្នា
ហើយលោកចង់ធើ្វជាប្រធានាធបតីនេះក៏ដោយសារបុព្វបរុសរបស់ម្តាយក៏
ធ្លាប់ជាប្រធានាធិបតីមុនដែរនៅអាមេរិកខាងត្បូងក្នុងអំឡុងប្រទេសមានសង្គ្រាមលោកនោះ។ជាធម្មតាលោកអូបា
ម៉ាចូលចិត្តលេងបាល់ទះដែលកាលនៅជានិស្សិតលោកទទួលបានលេខ១ក្នុងខាងវិសយ័កីឡាផងដែរ។
លោកជាមនុស្ស
ដែលស្រលាញ់ក្រុមគ្រួសារបំផុតហើយក៏មិនដែលរើសអើងដែរ។
ចុះចំនែកអ្នកវិញ!!!!!ចង់ក្លាយដូចគាត់ដែររឺទេ??
តើអ្នកយល់ឃើញយ៉ាងដូចមេច្តនៅក្នុងសង្គមបច្ចុប្បន្ន?
តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិអ្វីខ្លះ?ដើម្បីប្រកបដោយគុណធម៏និងសមធម៏?
(ចំណាយពេលវេលា១រឺ២នាទីរបស់អ្នកក្នុងការអាន ជាប្រយោជន៏ក្នុងការឆ្លុះបញ្ចាំងសង្គមបច្ចុប្បន្ន)
ដកស្រង់ចេញពីទស្សនាវដ្តី ជិវិតកំសាន្ត ដោយលោករស់វឌ្ឍនះ។

Leave a comment