ថាក់ស៊ីន ជាមហាសេដ្ឋី ទី១៩ នៅក្នុងប្រទេសថៃ

ថាក់ស៊ីន ជាមហាសេដ្ឋី ទី១៩ នៅក្នុងប្រទេសថៃ

យោងតាមព័ត៌មាន INN នៅថ្ងៃពុធ ទី៣១ ខែសីហា នេះបានឲ្យដឹងថា
ក្រុមហ៊ុន Forbes ជាស្ថាប័នចាត់លំដាប់ថ្នាក់មហាសេដ្ឋី លើពិភពលោក
បានចាត់លំដាប់ថ្នាក់មហាសេដ្ឋី ៤០នាក់ ក្នុងប្រទេសថៃ នៅឆ្នាំ២០១១
ដោយមហាសេដ្ឋីលំដាប់ទី១ គឺលោក ថាមីន ចៀនវ៉ានុន ប្រធានក្រុមហ៊ុន PC
លំដាប់ថ្នាក់ទី២ លោក ឆ្លៀវ យូវិទ្យា ម្ចាស់ក្រុមហ៊ុន រេត ប្លូ លំដាប់ថ្នាក់ទី៣
លោក ច្រើន សិរិវ៉ាត់ភក្តី ប្រធានក្រុមហ៊ុន ស្រាបៀឆាង។

ចំណែកអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរំកិលលំដាប់ថ្នាក់ទី២៣
មកទើនៅលំដាប់ទី១៩ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ៥៣% ស្មើនឹង
៦០០លានដុល្លារសហរដ្ឋអាមេរិក ដែលមានការអង្អុលបង្ហាញទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន
SC Aeeset បន្ទាប់ពីលោកស្រី យីងឡាក់ ស៊ីវ៉ាត្រា ដែលជាប្អូនស្រីលោក ថាក់ស៊ីន
ឡើងកាន់តំណែងនាយករដ្ឋមន្រ្តី ៕

Leave a comment