សុង ម៉ី​-​លី​ញ

រួម​ជាមួយនឹង​ញាតិសណ្តាន​ត្រកូល​សុង​, សុង ម៉ី​-​លី​ញ (Soong May-Ling) ជា​តួអង្គ​ល្បីឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​ចិន ។ ឆ្នាំ ២០០១, ពេល​រៀបចំ​ពិធី​អបអរ​ខួបកំណើត​ទី ១០៤ របស់ខ្លួន​, អ្នកស្រី​និយាយ​លេង​ជាមួយ​ពួក​អ្នក​មក​ជូនពរ​ថា “​ហេតុអ្វី​អាទិទេព​ឱ្យ​ខ្ញុំ​រស់​យូរ​យ៉ាងនេះ​?” ។​​

សុង ម៉ី​-​លិញ កើត​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​១៨៩៧ នៅ​សៀង​ហៃ​, ប្រទេស​ចិន ទទួលមរណភាព​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០០៣​នៅ​ញូវយ៉ក​, អាមេរិក ក្នុង ជន្មាយុ​១០៦​ឆ្នាំ បានន័យថា​អ្នកស្រី​បាន​រស់​ឆ្លងកាត់​៣​សតវត្សរ៍ ពោលគឺ​កើត​នៅ​ចុង​សតវត្សរ៍​ទី​១៩ និង​ស្លាប់​នៅ​ដើម​សតវត្សរ៍​ទី​២១​។

អ្នកស្រី ជា​ជំទាវ​របស់ ជាង កាយ ចៀក​, អ្នកដឹកនាំ​គណបក្ស​ជាតិចិន កាន់អំណាច​នៅ​ចិន​ពី​ឆ្នាំ ១៩២៥-១៩៤៩ និង​ក្រោយមក​នៅ តៃវ៉ាន់ ។ សុង ម៉ី​-​លី​ញ នៅ​ជា​អ្នក​ឧបត្ថម្ភ គណកម្មការ​កាកបាទ​ក្រហម​អន្តរជាតិ ប្រធានកិត្តិយស​របស់​មូលនិធិ​ជំនួយ​ឯកភាព​ប្រទេស​អង់គ្លេស​, សមាជិក កិត្តិយស​របស់​សមាគម​អនុស្សាវរីយ៍​សេចក្តីថ្លែងការណ៍​ស្តីពី​សិទ្ធិមនុស្ស ។ នៅ​បណ្តា​ឆ្នាំ​ចុង​ទសវត្សរ៍​១៩៦០ សុង ម៉ី​-​លី​ញ ជា​ស្ត្រី​មួយរូប​ក្នុងចំណោម​ស្ត្រី ១០​នាក់ ដែល​ត្រូវបាន​កោតសរសើរ​បំផុត​នៅ​ប្រទេស​អាមេរិក និង​ជា​ស្ត្រី​ទី​២ បាន​អាន​សុន្ទរកថា​ចំពោះមុខ​សភា​អាមេរិក ។​

តាម​ការ​បង្ហើប ឱ្យដឹង​របស់​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់ សុង ម៉ី​-​លី​ញ ពេល​នៅ​តៃវ៉ាន់​នោះ បាតុភូត​ជរាភាព នៅ​អ្នកស្រី​លេច​ច្បាស់​ពី​អាយុ​៧៤​ឆ្នាំ​, ត្រូវ​ជិះរទេះ​រុញ កាយវិការ​យឺតយ៉ាវ ការចងចាំ​បាន​ថយចុះ​មួយផ្នែក​, ភាគច្រើន​នៃ​ពេលវេលា គឺ​សម្រាក​នៅលើ​គ្រែ ទម្ងន់​ខ្លួន​ក៏​កើនឡើង ។ ប៉ុន្តែ ធ្មេញ របស់​អ្នកស្រី​រឹងមាំ​ណាស់ គ្រាន់តែ​បាក់​ប៉ុន្មាន​ដើម សក់​មិន​ស្កូវ និង​វែង​ដល់​ខ្នង​។ វេជ្ជបណ្ឌិត​នេះ​បាន​វិភាគ​អាថ៌កំបាំង​អាយុ​វែង​របស់ សុង ម៉ី​-​លី​ញ រួមមាន​៖
ទី​១៖ សភាព​ចិត្តគំនិត​នឹងនរ កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​គិតថា​ស្រួលបួល​, មិន​រក្សា​ភាព​ខ្វាយខ្វល់​ក្នុង​ចិត្ត​,
ទី​២៖ ជីវភាព​ចុងក្រោយ​នៃ​ជីវិត​ហាក់ដូចជា​ពុំមាន​សម្ពាធ​អ្វី​,
ទី​៣៖ អ្នកស្រី ចូលចិត្ត​ម៉ាស្សា​, ទះ​ក្បាលជង្គង់ ឈ្លី​ស្មា ត្រដុស​ថ្លើម​បាតដៃ​បាតជើង​ដើម្បី​ជួយ​ឱ្យ​ឈាម​ធ្វើ​ចលនា​បានល្អ​,
ទី​៤៖ យកចិត្តទុកដាក់​បំផុត​ដល់​គុណភាព​អាហារ​, ទទួលទាន​តិច និង​ចែកជា​ច្រើន​ពេល ។
ក្រៅពីនេះ តាម​អ្នកជំនាញការ​សុខភាព គន្លឹះ​ទាំងឡាយ​ខាងក្រោម​នេះ បាន​ជួយ សុង ម៉ី​-​លី​ញ ថែរក្សា​សុខភាព​និង​រូប​សម្ផស្ស​បានល្អ​ប្រសើរ ។​

•​ធ្វើ​ការមិន​សម្រាក​
ម៉ី​-​លី​ញ មាន​ឆន្ទៈ​ឈានទៅ​មុខ យ៉ាងខ្លាំង​ក្លា ដើម្បី​អនុវត្តន៍​គោលដៅ​របស់ខ្លួន អ្នកស្រី​ត្រូវតែ​អនុវត្ត​កិច្ចការ ដោយ​ប្រញឹក តែមាន​សណ្តាប់ធ្នាប់ ។ ក្រៅពី​ភារកិច្ច​ជួយ ជាង កាយ ចៀក ដោះស្រាយ​ឯកសារ​, បកប្រែ​អក្សរសាស្ត្រ​អង់គ្លេស​, អ្នកស្រី​នៅ​រក្សា​មុខតំណែង​ផ្សេងៗ​ទៀត​យ៉ាងច្រើន និង សង្វាតធ្វើការ​ទាំងថ្ងៃទាំងយប់ ។ សុង ម៉ី​-​លី​ញ ចាត់ទុកថា ធ្វើការ​នាំឱ្យ​យើង​កាន់តែ​ក្មេង ។ ក្នុង​សៀវភៅ​កំណត់ហេតុ អ្នកស្រី​សរសេរថា “​ធ្វើការ​ជាង​ពាក់ កណ្តាល​របស់​ជីវិត​, កាន់តែ​រវល់​ការងារ កាន់​តែមាន​ស្មារតី អ្នក​ចង់​ក្មេង សុខភាព​ល្អ​នោះ ត្រូវ​សកម្ម​ធ្វើការ ។ ផ្ទុយ​មកវិញ ភាព​ខ្ជិលច្រអូស​ជាស​ត្រូវ​របស់​ជីវិត ឱ្យតែ​ខ្ជិល​គឺ​ជំងឺ​រាប់រយ​មុខ នឹង​កើតឡើង​ភ្លាម​។ ចង់ឱ្យ​ដើមឈើ​ជីវិត​បៃតង​ស្រស់​ជានិច្ច មានតែ​វិធី​ធ្វើ​ការមិន​សម្រាក​ដើម្បី​បង្ការ​កុំឱ្យ​កម្លាំង​ប្រាជ្ញា ទ្រុឌទ្រោម រក្សា​កាយ​ចិត្ត​ឱ្យ​ខ្លាំងក្លា​” ។​

•​សំណេះសំណាល​ដើម្បី​រំសាយ​អារម្មណ៍​
សុង ម៉ី​-​លី​ញ មាន​សមត្ថភាព​ស្វ័យ​រារាំង​ទុក្ខព្រួយ​ក្នុង​រឿង​ស្នេហា​យ៉ាងខ្ពស់ ។ អ្នកស្រី​មាន​ទម្លាប់​ល្អ គឺ​រាល់ពេល​ជួប​រឿង​មិន​សប្បាយចិត្ត​គឺ​ប្រញាប់​ស្វែងរក​មនុស្ស​ជិតស្និទ្ធ ពិគ្រោះ ដើម្បី​រំសាយ​ភាព​ទុក្ខ​កង្វល់ ។ សុង ម៉ី​-​លី​ញ ជាមួយនឹង​ជាង ឈិ​ញ កួ​ក ដែលជា​កូនច្បង របស់ ជាង កាយ ចៀក​ជាមួយ​ភរិយា​មុន​, តាំងពីដើម​មក គឺ ។ ក្រោយពេល​ជាង កាយ ចៀក ស្លាប់​, ជាង ឈិ​ញ កួ​ក បារម្ភ​ខ្លាច​អ្នកស្រី​ឆ្លៀតឱកាស​ពង្រីក​អានុភាព ហេតុនេះ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បាន​កម្ចាត់​ចេញពី​ជួរ​ទ័ព និង​បញ្ជូន​ចេញ​អស់​នូវ​អ្នក​ស្ថិតក្នុង ផុតពី​តៃប៉ិ ។ ពីដំបូង សុង ម៉ី​-​លី​ញ ខឹង​យ៉ាងខ្លាំង​, ចង់រក ជាង ឈិ​ញ គួ​ក ដើម្បី​ស្តីបន្ទោស​ឱ្យអស់​កំហឹង​, តែ​រួចហើយ​អ្នកស្រី​សង្កត់​ចិត្តបាន ។ ក្រោយពេល​សំណេះសំណាល​ជាមួយ​ចៅស្រី អ្នកស្រី​បំភ្លេចបាន​ក្តី​មួម៉ៅ​បណ្តើរៗ និង​មាន​អារម្មណ៍​ធម្មតា​ឡើងវិញ ។​

•​ធូរស្រាល​រឿង​ជីវិត​
រាល់ពេល​មាន​អ្នក​ស្គាល់គ្នា​មក​សួរសុខទុក្ខ​សរសើរ​អ្នកស្រី​ពេល​នៅ ក្មេង​ស្អាត​យ៉ាងដូចម្តេច​,​ពូកែ​បែបណា​នោះ​,​សុង ម៉ី​-​លិញ គ្រាន់តែ​សើច និង ដកស្រង់​ឃ្លា​១​ក្នុង​គម្ពីរ​គ្រឹ​ស្តត​ប​វិញ​ថា ។ អ្នកស្រី​ចូលចិត្ត​ទៅ​ស្រូប​ខ្យល់អាកាស​រៀងរាល់​ស​ប្តា​ហ៍​,​មើល​ផ្កា​កុលាប ,​លេង​ព្យ៉ា​ណូ​, អាន​សៀវភៅ​, កាសែត ,​ហាត់ប្រាណ និង​គូរគំនូរ ។​
•​រារាំង​ទម្ងន់​
ពេល​រៀបការ​ជាមួយ​ជាង កាយ ចៀក​,​សុង ម៉ី​-​លី​ញ មាន​កម្ពស់ ១,៦៦ ម៉ែត្រ ទម្ងន់​៥០​គីឡូក្រាម ។ ស្ត្រី ធម្មតា​ពេល​ដល់​វ័យ​ជាង​៤០​នោះ ស្បែក​ប្រែជា​ស្ងួត ស្រអាប់ រង្វង់​ចង្កេះ​រីក ពោះធំ​ឡើង ។ តែ​សុង ម៉ី​-​លី​ញ រហូតដល់​អាយុ​៦០​ឆ្នាំ​នៅតែ​រក្សាបាន​រូបរាង ស្រ​ឡូ​ន មិន​ប្រែប្រួល ស្បែក​ស​ទន់ សក់ខ្មៅ ពិសេស​គឺ​ដៃ​ទាំង​២​ណែន​តឹង​គ្មាន​សរសៃ ។ អ្នកស្រី​ចូលចិត្ត​ទទួលទាន​ផ្លែឈើ បន្លែ​ឆៅ និង​ចៀស​ឆ្ងាយ​ពី​អាហារ​មាន​ខ្លាញ់ ប្រេង កាលពី​នៅ​ក្មេង​ចូល ចិត្ត​ទទួលទាន​របស់​ផ្អែម ប៉ុន្តែ​ក្រោយមក​ក៏​បោះបង់​ទៅវិញ ។ ថ្ងៃ​ណា​ក៏​អ្នកស្រី ឡើងលើ​ជញ្ជីង​ដែរ ប្រសិន​ឃើញ​ឡី​ង​គីឡូ គឺ​ងាក​ទៅ​ទទួលទាន​បន្លែ សាលាដ មិន​បរិភោគ​របស់​ផ្សេងៗ​រហូត​ដល់ពេល​ទម្ងន់​ខ្លួន​ត្រឡប់មក​ធម្មតា​វិញ ។ រយៈពេល​ច្រើន​ឆ្នាំ​ព្យាយាម​អនុវត្ត​វិធីសាស្ត្រ​ទប់​មិនឱ្យ​ធាត់ សុង ម៉ី​-​លី​ញ រក្សាបាន​រូបរាង​តុល្យភាព​ជានិច្ច ។ សម្លៀកបំពាក់​ទាំងឡាយ និង​សំពត់​របស់​អ្នកស្រី​កាលពី​នៅ​ក្មេង​រហូតដល់​ចាស់​នៅតែ​ស្លៀក​ល្មម ហេតុនេះ​អ្នក​នៅ ជុំវិញ​ហៅ​អ្នកស្រី​ថា ​។​
•​លាង​ពោះវៀន និង​ម៉ាស្សា​
រៀងរាល់​ថ្ងៃមុន​ចូល​ដំណេក សុង ម៉ី​-​លី​ញ សុទ្ធតែ​អនុវត្តន៍​កិច្ច​ការលាង​ពោះវៀន ។ ការពិត​អ្នកស្រី​មិនកើត​រោគ​ទល់​នោម​ឡើយ តែ​ឥទ្ធិពល​របស់ ការលាង​ពោះវៀន គឺ​បណ្តេញ​ចាល​ជាតិពុល ។ លាង​ពោះវៀន​កិច្ចការ​មួយ ដែល​អ្នកដទៃ​ចាត់ទុកថា​លំបាក និង​ឈឺចាប់​នោះ​អ្នកស្រី​បែរជា​ធម្មតា​បំផុត ។ អ្នកស្រី​និយាយប្រាប់​អ្នក​នៅ​ជុំវិញខ្លួន​ថា​រាល់​ពេលដែល​លាង​ពោះវៀន​រួច ងូតទឹក​ស្អាតបាត អ្នកស្រី​មាន​អារម្មណ៍ ដូច​ទើប​សម្រេច​ដំណាក់កាល​ប​ណ្តូ​រ សារជាតិ​ដ៏​ធំ​មួយ​ស្តារ​ថាមពល​ឡើងវិញ បន្ទាប់ពីនោះ​គេង​លក់​យ៉ាង​ស្រួល រហូតដល់​ភ្លឺ ។​
មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​សុង ម៉ី​-​លី​ញ រក្សាបាន​សម្បុរស្បែក​ស្អាត​ទន់ គឺ​អំណត់​ព្យា​ឈាម​ក្នុងការ​ម៉ាស្សា​រាល់ថ្ងៃ ។ មាន​គិលានុបដ្ឋាយិកា​២​នាក់​ផ្លាស់ វេន​គ្នា​ម៉ាស្សា​ឱ្យ​អ្នកស្រី​មុនពេល​ទទួលទានដំណេក​ថ្ងៃត្រង់ និង​យប់ ។ ពួកគេ​ម៉ាស្សា​ចាប់ពី​ភ្នែក មុខ ដើមទ្រូង ពោះ ជើង បាតជើង​…​រហូត​ដល់ពេល អ្នកស្រី​សម្រាន្ត​លក់​៕ – See more at: http://library.cen.com.kh/library/read_online_html?token=ZjliN2IxMjNkZWUyYjAwMTkwYWExMGNhOTk1ZjY0#sthash.f6l5JkN2.dpuf

Leave a comment