ប្រវតិ្តប្រទេសលីបី

ប្រវិត្តប្រទេសលីបី
ប្រជាជនខ្មែរភាគច្រើន ពិតជាមិនដែលឭ ឈ្មោះឬក៏ទីតាំងប្រទេសលីប៊ី ថានៅទីណានោះទេ
បើសិនជាមិនមានសង្គ្រាមហែកហួរគ្នា កើតឡើងនៅប្រទេសលីប៊ី អស់រយៈពេលជាង ៦ខែមកនេះ
ព្រោះថា ប្រទេសនេះហាក់ដូចជាពុំទាន់មានចំណងមិត្តភាព ជិតស្និតណាមួយជាមួយ
រដ្ឋាភិបាលកម្ពុជានោះឡើយ ហើយចំពោះទំនាក់ទំនងប្រវត្តិសាស្ត្រកាលពី រាប់ទសវត្ស
ឬ ក៏សតវវត្សរ៍មុននោះ ក៏មិនបានបញ្ជាក់ច្បាស់លាស់ដែរ។
ប្រទេសលីប៊ី ជាប្រទេសដែលមានផ្ទៃក្រលាដ៏ធំមួយ នៅតំបន់អាហ្វ្រិកខាងជើង
មានព្រំដែនភាគខាងលិចជាប់ប្រទេស ទុយនេស៊ី និង អាហ្សេរី ខាងកើតជាប់ជាមួយនឹងប្រទេសអេហ្ស៊ីប,
ខាងត្បូងជាប់ជាមួយ ប្រទេស នីហ្សេរីយ៉ា, ឆាដ និង សូដង់, ហើយនិង ខាងជើងជាប់ជាមួយនឹងសមុទ្
រមេឌីទែរ៉ាណេ ហើយភាសាដែលលីប៊ី ប្រើប្រាស់នោះ គឺ ជាភាសាអារ៉ាប់ និងប៊ឺប៊ឺ ហើយសាសនារបស់ប្រទេសនេះ
គឺសាសនាអ៊ីស្លាម។
ប្រជាជនលីប៊ីសរុបនៅឆ្នាំ២០១០ គឺ ជាង ៦លាន ៤សែននាក់រស់នៅលើទឹកដីលីប៊ីដែលមានផ្ទៃក្រឡា
ទំហំ ១.៧៥៩.៥៤១ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះត្រូវបានអ៊ីតាលី ដោះលែងពីការគ្រប់គ្រងកាល
ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ១៩៤៧ ហើយ បន្ទាប់មកបានរួចផុតពីការគ្រប់គ្រងរបស់អង់គ្លេស
និងបារាំងដោយមានការជួយពី អង្គការសហប្រជាជាតិ និង ទទួលបានឯករាជ្យនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៥១
ហើយបានក្លាយជាព្រះរាជាណាចក្រលីប៊ី ចាប់តាំង ពីឆ្នាំ១៩៥១ ដល់ ឆ្នាំ១៩៦៩។
នៅឆ្នាំ ១៩៦៩ លោក ម៉ូអាម៉ា អាល់ ហ្គាដាហ្វី បានធ្វើរដ្ឋប្រហារផ្តួលរំលំរាជរង្ស
ហើយបានប្តូរ ឈ្មោះប្រទេសទៅជា សាធារណរដ្ឋ អារ៉ាប់លីប៊ី ដែលឈ្មោះជាផ្លូវការណ៍ចុងក្រោយរបស់ប្រទេសនេះ
បានបង្កើតឡើងនូវឆ្នាំ ១៩៨៦ ហៅថា សាធារណរដ្ឋ សង្គមនិយម ប្រជាជនអារ៉ាប់ ចាម៉ាហីរីយ៉ា លីប៊ី ដ៏អស្ចារ្យ
ដែលដឹកនាំប្រទេសដោយលោក ហ្គាដាហ្វី រហូត មកដល់ឆ្នាំ ២០១១។
ប្រទេសលីប៊ី ក៏មិនខុសពីប្រទេសនៅតំបន់អារ៉ាប់ ដ៏ទៃទៀតដែរ គឺ សេដ្ឋកិច្ចផ្តោតសំខាន់ បំផុតទៅលើធនធានប្រេង
ដែលលីប៊ីជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់ដែរនៅលើពិភពលោក។ បច្ចុប្បន្ននេះ រដ្ឋាភិបាលបណ្តោះអាសន្នលីប៊ី មានឈ្មោះថា
ក្រុមប្រឹក្សាអន្តរកាលជាតិលីប៊ី ដែលបានបង្កើតឡើងចាប់តាំងមានពីចលានាប្រឆាំងទៅនឹង របបហ្គាដាហ្វី ដែលមានអាយុ
កាលជាង៤០ឆ្នាំទៅហើយនោះ។
ដកស្រង់ចេញពីDap-News

Leave a comment