ច្បាប់​ទម្លាក់​អង្គធាតុ​

ច្បាប់​ទម្លាក់​អង្គធាតុ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​របកគំហើញ​វិទ្យាសាស្ត្រ​អស្ចារ្យ​មួយ ក្នុងចំណោម​របកគំហើញ​វិ​ទ្យ​សាស្ត្រ​អស្ចារ្យ​ទាំង​១០០ ដោយសារ​វា​បាន​ផ្លាស់​ប្តួ​រ​ទស្សនៈ​ខុស ឆ្គង​ដែល​អ្នកប្រាជ្ញ​ជំនាន់​មុន​តែងតែ​យល់​ច្រ​លំ​តាម​ទ្រឹស្តី​របស់​អា​រី​ស្តូ​ត និង​ផ្តូ​លេ​មី ទាក់ទង​នឹង ទំនាញផែនដី​។​

​ ​របកគំហើញ​របស់​ហ្កា​លី​លេ​បាន​ដឹកនាំ​វិស័យ​រូបវិទ្យា​ទៅកាន់​សម័យកាល ដ៏​ទំនើប​មួយទៀត​។ ទ្រឹស្តី​នេះ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ញូ​តុ​ន​នៅក្នុង​របកគំហើញ​ដែន​ទំ នា​ញ​សាកល (universal gravitation) និង​ច្បាប់​នៃ​ចលនា (the law of motion)​។ លើសពីនេះ ទៀត​ស្នាដៃ​របស់លោក ហ្កា​លី​លេ គឺជា​បាត​គ្រឹះ​នៃ​វិទ្យាសាស្ត្រ​សំណង់​ស៊ីវិល និង​រូបវិទ្យា​បែប ទំនើប​ផងដែរ​។​

​ ​លោក ហ្កា​លី​លេ នៅក្នុង​វ័យ​២៤​ឆ្នាំ និង​ជា​សាស្ត្រាចារ្យ​គណិតវិទ្យា​នៅក្នុង​សាកល វិទ្យាល័យ​ពីសា (University of Pisa) នៃ​ប្រទេស​អ៊ីតាលី​តែងតែ​ទៅ​អង្គុយលេង​នៅក្នុង​វិហារ គ្រឹ​ស្ត​មួយ​ក្នុង​តំបន់ នៅពេល​មាន​បញ្ហា​ណាមួយ​គិត​មិន​ចេញ​។ ចង្កៀង​ដែល​ដាក់​បំភ្លឺ​នៅ ក្នុង​វិហា​នោះ​តែង​យោល​ទៅ​យោល​មកជា​ធម្មតា​។ នៅ​ក្នង​ថ្ងៃមួយ​នៃ​រដូវក្តៅ​ឆ្នាំ​១៩៨ ហ្កា​លី​លេ បាន​សម្គាល់​ឃើញថា ចង្កៀង​ទាំងអស់នោះ​យោល​នៅក្នុង​ល្បឿន​ប្រហាក់ប្រហែល គ្នា​។

​ ​គាត់​បានចាប់ផ្តើម​សង្កេត និង​ផ្ទៀង​ម៉ោង​នៃ​ការ​យោល​នៃ​អំពូល​ទាំងនោះ​។ គាត់​បាន ប្រើប្រាស់​នាឡិកា​រដែ​លពាក់​នៅ​ករ​ផ្ទៀង​រយៈពេល​យោល​នៃ​ចង្កៀង​តូច ហើយ​ក្រោយមក​គាត់​បាន​ផ្ទៀង​ចង្កៀង​ធំ​ម្តង​។ នៅពេល​គាត់​បាន​រកឃើញថា ចង្កៀង​ទាំងពីរ​យោល​ក្នុង​ល្បឿន ស្មើគ្នា​។ ហ្កា​លី​លេ បាន​ទៅ​ខ្ចី​ជណ្តើ​រវែង​របស់​ក្មេង​ចាំ​វិហា ដែល​ប្រើ​សម្រាប់​ឡើង​ដុត​ចង្កៀង នោះ ហើយ​គាត់​បាន​ទាញ​យោល​ចង្កៀង​ទាំងពីរ​ខ្លាំងៗ​។ គាត់​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ សិក្សាការ​យោល​ចង្កៀង​ទាំងនោះ ហើយ​ចុងក្រោយ​គាត់​បាន​បញ្ជាក់ថា​ចង្កៀង​ពិតជា​យោល នៅក្នុង​ល្បឿន​ស្មើគ្នា​ទាំងស្រុង ដោយ​មិន​អាស្រ័យ​នឹង​ទំហំ​នៃ​ចង្កៀង​ឬ​ទំហំ​នៃ​អ​ក្ស័​រ​ង្វិ​ល ឡើយ​។ ការសិក្សា​នោះបាន​បង្ហាញ​លទ្ធផល​ផ្ទុយស្រឡះ​ទៅនឹង​ទ្រឹស្តី​ដែល​គេ​ធ្លាប់បាន​ជឿ អស់​ជាង​២០០​ឆ្នាំ​មក​នោះ​។​

​ ​នៅក្នុង​ថ្នាក់រៀន​មួយ​នៃ​សាកលវិទ្យាល័យ​ពីសា​នៃ​ប្រទេស​អ៊ីតាលី ហ្កា​លី​លេ ឈរ​កាន់​ដុំអិដ្ឋ​បី​ដុំ​ក្នុង​ដៃ​ទាំងសងខាង​ថ្លឹង​និង​ប្រៀបធៀប​ដុំអិដ្ឋ​ទាំងនោះ ដោយ​ដៃ​ម្ខាង​កាន់​មួយ​ដុំ និង​ដៃ​ម្ខាង​ទៀត​កាន់​ពីរ​ដុំ​ជាប់​គ្នា​។ គាត់​បាន​និយាយ​ទៅកាន់​ថ្នាក់រៀន​៖ និស្សិត​ទាំងអស់គ្នា ខ្ញុំ​បាន​អង្កេត​ដំណើរ​នៃ​ប៉ោល​យោល​ទៅមក​យ៉ាងច្បាស់​លាស់ ហើយ​ចុងក្រោយ​ខ្ញុំ​បាន​រកឃើញថា ទ្រឹស្តី​អា​រី​ស្តូ​ត​មិន​ត្រឹមត្រូវ​ទេ​។ និស្សិត​ពេញ​មួយ​ថ្នាក់រៀន បង្ហាញ​នូវ​សកម្មភាព​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​ជាខ្លាំង ៖ ថា​ម៉ិច​? អា​រី​ស្តូ​ត​ខុស​?

​ ​ទ្រឹស្តី​ដំបូង​ដែល​សិស្សានុសិស្ស​ចាប់ផ្តើម​សិក្សា​តាំងពី​នៅ​ក្មេង ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលដ្ឋានគ្រឹះ​នៃ​វិទ្យាសាស្ត្រ​នោះ​គឺ​សុទ្ធតែ​ត្រូវបាន​សរសេរ​ឡើង​ដោយ អ្នកប្រាជ្ញ​វិទ្យាសាស្ត្រ​ក្រិច​លោក អា​រី​ស្តូ​ត​ទាំងអស់​។ ទ្រឹស្តី​មួយ​របស់លោក​អា​រី​ស្តូ​ត​បានសរសេរថា វត្ថុ​ដែល​ធំ​ធ្លាក់​មកដល់​ដី​លឿន​ជាង​ដោយសារ​វា​មាន​ម៉ាស់ និង​ទម្ងន់​ធំ​ជាង​។​

​ ​អា​រី​ស្តូ​ត​បាន​ឡើងឈរ​លើ​តុ ហើយ​បាន​កាត់​ដុំឥដ្ឋ​នោះ​នៅ​កំពស់​ភ្នែក​គាត់ ហើយ​ចាប់ផ្តើម​ទម្លាក់​ព្រម​គ្នា​។ ក្រោយមក​ដុំឥដ្ឋ​ដែលមាន​ម៉ាស​និង​ទម្ងន់​ខុសគ្នា​ពាក់កណ្តាល​នោះ បាន​ធ្លាក់​មកដល់​ដី​ដំណាលគ្នា​តែម្តង​។ ហ្កា​លី​លេ​បាន​សួរ​ឌឺដង​ថា ៖ តើ​វត្ថុ​ដែល​ធ្ងន់​ធ្លាក់​លឿន​ជាង​? សិស្ស​នៅក្នុង​ថ្នាក់ បាន​ងក់ក្បាល​យល់ស្រប​នូវ​អ្វីដែល​ហ្កា​លី​លេ​បាន​បកស្រាយ និង​យល់ស្រប​ដុំឥដ្ឋ​ពិតជា​ធ្លាក់​មក​ដី​ដំណាលគ្នា​មែន​។​

​ ​ហ្កា​លី​លេ​ឈរ​នៅ​កណ្តាល​ហ្វូង​សិស្ស​ដែល​ចាប់ផ្តើម​ចោមរោម​មើល​ការពិសោធន៍​ទំលាក់​ឥដ្ឋ បានធ្វើ​ពិសោធន៍​ម្តង​ហើយ​ម្តងទៀត​។ ជា​លទ្ធផល​សិស្ស​ទាំងអស់​បាន​ស្រែកថា “​អា​រី​ស្តូ​ត​មិន​ត្រឹមត្រូវ​ទេ​”​។ ទោះបីជា​យ៉ាងណាក៏ដោយ ពិភពលោក​ហាក់ដូចជា​នៅ​រារែក​នឹង​ការពិត​ដែល​ហ្កា​លី​លេ​បាន​រកឃើញ​នោះ​។ ទោះបីជា​បានឃើញ​ការពិសោធន៍​ដោយផ្ទាល់​យ៉ាងនោះ​ក្តី លោក រី​ស៊ី (Ostilio Ricci) ដែលជា​អ្នក​គណិតវិទ្យា និង​ជា​មិត្ត​ភ​ក្កិ​របស់​ហ្កា​លី​លេ បានត្រឹមតែ​ទទួលស្គាល់ថា “​ដុំឥដ្ឋ​ពិតជា​បាន​ធ្លាក់​ដំណាល់គ្នា​មែន​” ប៉ុន្តែ​មិនមែន​មានន័យថា អា​រី​ស្តូ​ត​ខុស​ទាំងស្រុង​ឡើយ វា​ប្រហែលជា​មានការ​ពន្យល់​ណាមួយ​ផ្សេងទៀត​។

​ ​ហ្កា​លី​លេ បានសម្រេច​ថា​គាត់​ត្រូវតែ​ធ្វើការ​ពន្យល់ និង​បង្ហាញ​ផ្លូវការ​ណាមួយ​ជា​សាធារណៈ​ទើបបាន​។ គេ​បានដឹងថា​នៅពេលនោះ ហ្កា​លី​លេ​បានធ្វើ​ការពិសោធន៍​ដោយ​ទម្លាក់​បាល់​ទម្ងន់​ដប់​ផោន និង​មួយ​ផោន​ពីលើ​អគារ​មួយ​នៃ​សាកលវិទ្យាល័យ​ពីសា ដែលមាន​កំពស់​ជាង ១៩១ ហ្វី​ត​៕
– See more at: http://library.cen.com.kh/library/read_online_html?token=NDZlOTIyYz#sthash.5PO9htaM.dpuf

Leave a comment