ពហិការ (Boycott)

ការមិន​សហការ​ផ្នែក​សេដ្ឋកិច្ច​ឬ ការ​ផ្តាច់ខ្លួន​ផ្នែក​សង្គម​របស់​បុគ្គល របស់​ក្រុម ឬ​របស់​ប្រជាជាតិ​មួយ ដើម្បី​បង្ហាញ​ពី​ការជំទាស់​មិន​ពេញចិត្ត​ចំពោះ​អ្វីមួយ ឬ​ដើម្បី​បង្ខិតបង្ខំ​ឱ្យមាន​បំលាស់ប្តូរ​អ្វីមួយ គឺជា​អ្វីដែល​គេ​ហៅថា​ពហិការ​។​

​ ​គេ​បាន​ហៅ​របៀប​ប្រព្រឹត្ត​បែប​ខាងលើនេះ​ថា ប៊​យខ​ត (Boycott-​តាម​ភាសា​អង់គ្លេស​) ព្រោះ​តែមាន​រឿងរ៉ាវ​ប្រវត្តិ​សាស្ត្រ​ទាក់ទិន​នឹង​លោក ឆាល ខាន់​នី​ង​ហាម ប៊​យខ​ត (Charles Cunningham Boycott ប៊​យខ​ត (១៨៣២-១៨៩៧) ជា​ភ្នាក់ងារ​ទិញ​-​លក់​ដី​ជនជាតិ​អង់គ្លេស​នៅ​ប្រទេស​អៀក​ទ្ប​ង់ ។ នៅ​ឆ្នាំ​១៨៨០ គាត់​មិន​ព្រម​គោរព​តាម​នយោបាយ​កែ​ទំរង់​ដីធ្លី ដែល​តំរូវឱ្យមាន​ការជួល​ដី​ដោយ​តំលៃថោក​…​ជាល​ទ្ឋ​ផល​គាត់​ត្រូវគេ ធ្វើឱ្យ​ឯកោរ​ដោយ​បញ្ឈប់​កិច្ចសហការ​ទាំងអស់ៈ គាត់​គ្មាន​អ្នកបំរើ​…​រហូត​គ្មាន​សេវា​ផ្ញើរ​សំបុត្រស្នាម​តាម​ប្រៃសណីយ៍​ថែម​ទៀតផង ។ គួរកត់សំគាល់​ថា​ក្នុង​ភាសា​ជាច្រើន​នៅ​អឺរ៉ុប គេ​បាន​ប្រើពាក្យ​ប៊​យខ​ត​នេះ​ដូចៗ​គ្នា ទាំង​បារាំង ទាំង​អាល្លឺម៉ង់ ទាំង​រុស្សី ឯ​អ្នកប្រាជ្ញ​ខ្មែរ​បានជ្រើសរើស​ពាក្យ​ពហិការ​មក​ប្រើ​ក្នុងការ​បកប្រែ​ពាក្យ​ប៊​យខ​ត​នេះ​។​

​នៅ​សហរដ្ឋអាមេរិក ពហិការ​បាន​ត្រូវគេ​ប្រើ​ជាសំខាន់​ក្នុង​ជំលោះ​ពលកម្ម ហើយ​ក្រុម​អ្នកប្រើប្រាស់ និង​ក្រុម​អ្នកជំនួញ​ក៏​ពឹង​ផ្អែកលើ​វិធី​នេះដែរ​។ ពហិការ​អាចមាន​ជា​ជំហាន​ទីមួយ និង​ជំហាន​ទី​ពីរ​។ ឧទាហរណ៍​ជា​គំរូ​មួយ សំរាប់​ពហិការ​ជំហាន​ទីមួយ​គឺ និយោជិត​(​កម្មករ​) និង​អ្នកគាំទ្រ​ពួកគេ ដែល​រង​ការឈឺចាប់ បាន​បដិសេធ​ការ​ជាវ​ទំនិញ​-​សេវា របស់​និយោជក​(​ថៅកែ​)​។ ពហិការ​ជំហាន​ទី​ពីរ​កើត​ទ្បើង នៅពេលដែល​ភាគី​ដែល​រង​ការឈឺចាប់ ព្យាយាម​ធ្វើពហិការ ជាមួយ​ភាគី​ទី​បីំ​ផ្សេងទៀត ឬ​បង្ខិតបង្ខំ​គេ​អោយ​ចូលរួម​ក្នុង​ពហិការ​ដែល​កំពុង​កើតមាន​។ តាមរយៈ​នេះ កម្មករ​ដែល បង្កើត​នូវ​ពហិការ អាច​បដិសេធ​មិន​គាំទ្រ​ក្រុមហ៊ុន ដែល​នៅតែ​បន្ត​ជជែក​រឿង​រកស៊ី​ជាមួយនឹង​ភាគី​ក្រុមហ៊ុន ដែល​កម្មករ​ធ្វើពហិការ​ពីដំបូង​។ ជាធម្មតា ពហិការ​ទី​ពីរ​នឹង​កើត​ទ្បើង​ផងដែរ ពេលដែល​កម្មករ​តស៊ូ​ជាមួយ​និយោជក ដើម្បី​បង្ខំ​និយោជក​ឱ្យចូល​រួម​ពហិការ​ជាមួយ​ក្រុមហ៊ុន​ដទៃ​មួយទៀត ។

​នៅ​សហរដ្ឋអាមេរិក​ពហិកា​រ​ជំហាន​ទី​ពីរ​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ពីរ​គឺ ច្បាប់​ថា​ហ្វ​-​ហាត​លេ​យ៍​(Taft-Hartley Act 1947)​និង​ច្បាប់​ឡាន​ដ្រុ​ម​-​គ្រី​ហ្វី​ន (Landrum-Griffin Act-1959) ក៏ប៉ុន្តែ​ការអនុវត្តន៍​ច្បាប់ នេះ​មិន​តឹងតែង​ពេក​ទេ ។​ជាធម្មតា​លក្ខ​ខ័​ណ្ឌ​ច្បាប់​សំរាប់​ធ្វើពហិការ​តែងតែ​មាន​ចំណុច​ខុសប្លែកគ្នា​សំរាប់​រដ្ឋាភិបាល​នានា​។​

​ ​ពហិការ ក៏ត្រូវ​បាន​ប្រើ​ផងដែរ​សំរាប់​ធ្វើជា​អាវុធ​ខាង​នយោបាយ និង​ជា​អាវុធ​ក្នុង​ទំនាស់​រ៉ាឌីកាល់​នានា​។ ឧ​ទា​ហរ​ណ៏​ដ៏​ប្រសើរ​នានា​ដែល​យើង​អាច​ឃើញ​រួមមាន​ជា​អា​ទ៌ៈ ការបដិសេធ​របស់​អា​ណា​និគម​អាមេរិក មិន​ទិញ​ទំនិញ​អង់គ្លេស​នា​ឆ្នាំ​១៧៦៥, ចិន​ធ្វើពហិការ​ទំនិញ​អាមេរិក​(១៩០៥) ព្រោះតែ​មានការ​ប្រ​ពឹ​ត្ត​មិនល្អ​ទៅលើ​ជនជាតិ​ចិន​រស់នៅ​អាមេរិក​, ការបដិសេធ​របស់​អ្នកដើរ​តាម​មហា​ត្មៈ គ​ន្ធី មិន​ទិញ​ទំនិញ​ផលិត​នៅ​អង់គ្លេស​ដែលមាន​ដាក់លក់​នៅ​ប្រទេស​ឥណ្ឌា​, សម្ព័ន្ធ​អារ៉ាប់​ធ្វើពហិការ​(១៩៤៨)​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​ដែល​ជជែក​រកស៊ី​ជាមួយ​រដ្ឋ​អ៊ីស្រាអែល ៕ – See more at: http://library.cen.com.kh/library/read_online_html?token=NDg0MzRkMz#sthash.zhtg1vGd.dpuf

Leave a comment